បុរសជាអ្នកភូមិជនជាតិចិនម្នាក់ ត្រូវបានស្គាល់ថា មានឈ្មោះ Cao
Zhenshan បានកំពុងដេកសម្រាកក្នុងភាពឈឺចុកចាប់
និងអាម៉ាសជាទីបំផុតសម្រាប់ជីវិត នៅក្នុងមន្ទីរពេទ្យស្រុក Wudi
ទីក្រុង Binzhou ខេត្ត Shandong ភាគខាងកើតប្រទេសចិន
បន្ទាប់ពីពងស្វាសរបស់គាត់ ត្រូវបានវាយប្រហារឲ្យរងរបួសធ្ងន់ធ្ងរ
ដោយសារស្នាដៃប្រធានបក្សក្នុងតំបន់ម្នាក់
នៅក្នុងហេតុការណ៍ជម្លោះដីធ្លីមួយ ។
សូមបញ្ជាក់ថា Cao អាយុ ២៧ ឆ្នាំ មុននេះ
បានស្នើសុំទៅកាន់លេខាគណៈកម្មាធិការភូមិ Caojia
នៃបក្សកុម្មុយនិស្តចិន (CPC) សម្រាប់សំណងដីធ្លី កាលពីរសៀលថ្ងៃទី២០
សីហា បន្ទាប់ដីស្រែរបស់គាត់
ត្រូវបានរឹបអូសសម្រាប់ការសាងសង់អណ្តូងប្រេងមួយ ។ ប៉ុន្តែ
អ្វីៗមិនទទួលបានផ្កាផ្កែនោះទេ ជាហេតុ ធ្វើជម្លោះរវាងពួកគេទាំងពីរ
កាន់តែរីកដុះដាល រហូតក្លាយជាឆាកប្រយុទ្ធស៊ីសាច់ហត់ឈាមគ្នាបែបនេះ ។
លេខាបក្សរូបនោះ បានធ្វើឲ្យរលាត់ស្បែក និងរហែកពងស្វាសរបស់ Cao
បណ្តាលឲ្យចេញឈាមហូរស្រោចនៅលើផ្នែកឯកជនរបស់គេតែម្តង
និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ជាលទ្ធផល គ្រូពេទ្យបានរកឃើញមុខរបួស ៣ កន្លែង នៅលើពងស្វាសរបស់គាត់
គឺមានទំហំធំវែងបំផុត ដែលវាស់ទៅមានប្រវែង ៧ សង់ទីម៉ែត្រឯណោះ ៕ យ៉ាងណាៗ... សូមប្រិយមិត្តគួរប្រុងប្រយ័ត្នបំផុត ចំពោះចំណុចសំខាន់មួយនេះណា៎!
ប្រភពពី៖ ខ្មែរស្ថាបនា
សម្រាប់ខ្មែរថ្ងៃនេះ
Wednesday, September 4, 2013
ក្រុមតាលីបង់វាយប្រហារមូលដ្ឋានយោធាអាមេរិក
![]() |
| កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ឈរការពារក្បែររថយន្តដែលត្រូវដុតបំផ្លាញ។ AFP |
ក្រុងចាឡាឡាបាដៈក្រុមមន្ត្រីបាននិយាយថា ជនគ្រាប់បែកអត្តឃាតតាលីបង់និងក្រុមខ្មាន់កាំភ្លើងក្នុងឯកសណ្ឋានជា ប៉ូលិសអាហ្វហ្គានីស្ថានបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកមួយនៅក្បែរ ព្រំដែនប៉ាគីស្ថានពីថ្ងៃចន្ទនិងបានដុតបំផ្លាញរថយន្តផ្គត់ផ្គង់ ណាតូចតទីនោះរាប់សិបគ្រឿង។
អ្នកវាយប្រហារទាំងបីនាក់ត្រូវបានឧទ្ធម្ភាគចក្រវាយប្រហារបាញ់ សម្លាប់ក្នុងអំឡុងពេលការវាយប្រហារលើមូលដ្ឋានយោធាក្នុងខេត្ត ណាហ្គាហារនេះ ប៉ុន្តែគ្មានសមាជិកណាម្នាក់នៃបេសកកម្មណាតូដឹកនាំដោយអាមេរិកត្រូវ បានសម្លាប់នោះទេ។
បន្ទាប់ពីការវាយប្រហារនៅក្បែរតំបន់Torkham អ្នកនាំពាក្យខេត្ត ណាហ្គាហារលោក Ahmad Zia Abdulzai បាននិយាយថា៖ «ការស៊ើបអង្កេតរបស់យើងបង្ហាញថា រថយន្តប្រមាណជា៤១គ្រឿង ជារថយន្តផ្គត់ផ្គង់របស់ទាហានអាមេរិកត្រូវកម្ទចក្នុងការវាយប្រហារ នោះ»។
លោកបានប្រាប់សន្និសីទកាសែតមួយថា៖ «គ្រាប់បែកមេដែកត្រូវបានគេភ្ជាប់នឹងរថយន្តខ្លះនិងបានផ្ទុះ។ អ្នកបះបោរប្រដាប់អាវុធបីនាក់ត្រូវបានឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ អាមេរិកសម្លាប់។អាវុធ អាវកាក់អត្តឃាត និងគ្រាប់បែកដៃជាច្រើន ក្រោយមកត្រូវបានរកឃើញ»។
ប៉ូលិសព្រំដែនអាហ្វហ្គានីស្ថានជាន់ខ្ពស់ម្នាក់ក៏បានប្រាប់AFP ថារថយន្តពី៣០ទៅ៥០គ្រឿងត្រូវបានដុតបំផ្លាញ។
អ្នកនាំពាក្យកម្លាំងជំនួយសន្តិសុខអន្តរជាតិ(ISAF)បាននិយាយថា៖ «មានការផ្ទុះជាច្រើនដែលបានកើតឡើងជុំវិញមូលដ្ឋានកំពុងប្រតិបត្តិ មួយក្នុងខេត្តណានហ្គាហារ»។
លោកZabihullah Mujahid អ្នកនាំពាក្យតាលីបង់ ដែលដឹកនាំការបះបោរ១២ឆ្នាំប្រឆាំង ទាហានលោកខាងលិចនិងអាមេរិកបាន អះអាងទទួលខុសត្រូវ៕ CC
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
IBEC ជួយសិស្សជាង១សែននាក់ក្នុងខេត្ត៣
![]() |
| សិស្សមកពីសាលាគោលដៅធ្វើបទបង្ហាញអំពីរូបិយប័ណ្ណនៃបណ្តាប្រទេសអាស៊ានក្នុងសិក្ខាសាលារបស់គម្រោង IBECនៅភ្នំពេញ។ រូបថតអឿសាវីនអង្គការខេប |
ភ្នំពេញៈគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា (ឬ IBEC) ត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ ស្របតាមការអភិវឌ្ឍគោលនយោបាយបំណិនជីវិតរបស់ក្រសួងអប់រំនៅឆ្នាំ ២០០៦ ដែលនៅពេលនេះកម្មវិធីបំណិនជីវិតដែលទទួលជំនួយសប្បុរសធម៌ពីពលរដ្ឋ អាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រតិបត្តិការដោយអង្គការអប់រំពិភពលោក (WE) សហការជាមួយអង្គការសកម្មភាពសំរាប់បឋមសិក្សានៅកម្ពុជា (KAPE) អនុវត្តសាកល្បងអន្តរាគមន៍បែបច្នៃប្រឌិតក្នុងការគាំទ្របង្កល ទ្ធភាពនិងពង្រឹងគុណភាពអប់រំ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជម្រុញ ឲ្យកុមារចូលរៀនមកទល់នឹងពេលនេះ គម្រោងនេះបានជួយកុមារកម្ពុជាប្រមាណជាង១សែននាក់ស្ថិតក្នុងខេត្ត ចំនួន៣។
លោកអឿនសាវីនមន្ត្រីទំនាក់ទំនងអង្គការKAPEបានឲ្យដឹងថាគម្រោងIBEC បានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិកដោយចាប់ផ្តើមនៅចុងឆ្នាំ២០០៩ ផ្តោតលើសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងត្រូវបញ្ចប់វិញនៅចុងឆ្នាំ២០១៤ ដោយប្រើប្រាក់គម្រោងប្រមាណចំនួន១០លានដុល្លារសហរដ្ឋអាមេរិក។
លោកបានបន្តថា គម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ចាម ក្រចេះ និង ខេត្ត សៀមរាប ដើម្បីបង្កភាពងាយស្រួលធ្វើយ៉ាងណាឲ្យកុមារទាំងអស់បានចូលរៀន និងត្រូវឲ្យពួកគេទទួលបានគុណភាពនៃការអប់រំកាន់តែប្រសើរ តាមកម្មវិធីបំណិនជីវិត។
នៅក្នុងសិក្ខាសាលាមួយស្តីអំពីការអនុវត្តល្អរបស់គម្រោង IBEC លោកអឿ សាវីន បាននិយាយថា៖ «មកទល់នឹងពេលនេះ គម្រោង IBEC បានជួយសិស្សជាង ១ សែននាក់ នៅក្នុងខេត្តចំនួន ៣ គឺ សៀមរាប ក្រចេះ និង កំពង់ចាម។ គម្រោង IBEC បង្កឲ្យមានកម្មវិធីបំណិនជីវិតជួយបន្ថែមទៅលើកម្មវិធីសិក្សា មានស្រាប់របស់ក្រសួង កម្មវិធីអាហារូបករណ៍ សម្រាប់សិស្សក្រីក្រ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសគ្រូកុមារមេត្រី ការគ្រប់គ្រងរដ្ឋបាលសាលារៀន និងភាពជាអ្នកដឹកនាំ និងការចូលរួមពីសហគមន៍ការបង្កើតសៀវភៅបំណិនជីវិតចំនួន ៣០ មុខជួយដល់ក្រសួងអប់រំ ជាដើម»។
លោកបានបន្តថា៖«គម្រោងនេះ ដើម្បីជួយជំរុញវិស័យអប់រំនៅកម្ពុជាធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍ បានឆាប់រហ័ស ជាក់ស្តែងអ្វីដែលសំខាន់បំផុតនោះ គឺកម្មវិធីបំណិនជីវិតដោយផ្តោតសំខាន់លើសាលាបឋមនិងមធ្យមសិក្សាដែល កម្មវិធីនេះបានផ្តល់លទ្ធភាពឲ្យកូនសិស្សចេះចំណេះដឹងទូទៅផង និងចេះបំណិនជីវិតផងដូចជា នៅពេលកំពុងរៀនពួកគេអាចចេះ ជំនាញកុំព្យូទ័រ ការពិសោធវិទ្យាសាស្ត្រ កាត់ដេរ កាត់សក់ ជួសជុលកង់ ម៉ូតូ ការចិញ្ចឹមមាន់ ត្រី ដាំបន្លែ បណ្តុះផ្សិត វិធីធ្វើម្ហូប ជាដើម»។
តាមរយៈរបាយការណ៍ក្រសួងនិងអង្គការជាតិនិងអន្តរជាតិនានាបានឲ្យដឹង ថា បញ្ហាការចូលរៀនរបស់កុមារនិងការបោះបង់សាលារៀននៅតែជាក្តីកង្វល់។ ប៉ុន្តែតាមរយៈការអនុវត្តលើគម្រោងកែលម្អអប់រំមូលដ្ឋានកម្រិត មូលដ្ឋាននៅកម្ពុជាពិសេសកម្មវិធីបំណិនជីវិតនៅក្នុងខេត្តចំនួន ៣ បានឲ្យដឹងថា គម្រោងទទួលបានជោគជ័យ ៩០ ភាគរយ។
លោក ហ៊ិន ស៊ីហួន ប្រធានអង្គការ KAPE ដែលមានការិយាល័យធំនៅ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ចាម ជាខេត្តមួយដែលមានប្រជាជនច្រើន ហើយបញ្ហាពលកម្មលើកុមារនៅតាមបណ្តាស្រុកមួយចំនួនក៏មានច្រើនដែរ ក្នុងនោះមានពលកម្មក្នុងចម្ការកៅស៊ូ ចម្ការដំឡូង រោងចក្រ និង ចម្ការថ្នាំ ជាដើម។ បញ្ហាទាំងនោះជាការដាក់គម្លាតឲ្យកុមារស្ថិតនៅឆ្ងាយពីការសិក្សា។
លោកមានប្រសាសន៍ថា៖«បញ្ហាគ្រួសារធ្វើឲ្យកុមារមួយចំនួនដែលមាន វ័យបំពេញពលកម្មត្រូវគេអូសទាញទៅប្រើជាកម្លាំងដើម្បីរកប្រាក់»។
លោកបានបន្តថា៖ «ការអូសទាញ[ត្រឡប់មករៀនវិញ]ពួកយើងពិតជាជួបការលំបាក តែយើងបានធ្វើការជាប្រព័ន្ធដោយសហការជាមួយភូមិឃុំដើម្បី ផ្សព្វផ្សាយរឿងនេះ។ តែដើម្បីឆ្លើយតបនឹងបញ្ហាពិបាកខ្លាំងគឺយើងនឹងមានការផ្តល់ អាហារូបករណ៍ និងការឧបត្ថម្ភជាអាហារពេលព្រឹកជាដើម»។
លោកបានបញ្ជាក់ថា៖ «ក្រោយពេលយើងរៀបចំផ្តល់អាហារូបករណ៍ និងអនុវត្តកម្មវិធីបំណិនជីវិតឲ្យពួកគេធ្វើឲ្យយើងអាចកាត់បន្ថយការ បោះបង់ចោលការសិក្សាបានច្រើន ហើយយើងអាចប្រមូលកុមារឲ្យមកចូលរៀនបានប្រមាណ៩០ភាគរយ»។
គួរបញ្ជាក់ថា ដើម្បីជំរុញឲ្យការប្រមូលកុមារចូលរៀនបានទាំងអស់គ្នាគម្រោងកែលម្អ អប់រំកម្រិតមូលដ្ឋាននៅកម្ពុជា បានផ្តល់អាហារូបករណ៍និងបណ្តុះបណ្តាលដល់គ្រូដែលស្ថិតក្នុងតំបន់ ដាច់ស្រយាលនោះបានចំនួន៣៦០នាក់ និងបានចងក្រងឯកសារបំណិនជីវិតចំនួន៣០មុខវិជ្ជា៕
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
Subscribe to:
Posts (Atom)



