![]() |
| កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ឈរការពារក្បែររថយន្តដែលត្រូវដុតបំផ្លាញ។ AFP |
ក្រុងចាឡាឡាបាដៈក្រុមមន្ត្រីបាននិយាយថា ជនគ្រាប់បែកអត្តឃាតតាលីបង់និងក្រុមខ្មាន់កាំភ្លើងក្នុងឯកសណ្ឋានជា ប៉ូលិសអាហ្វហ្គានីស្ថានបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកមួយនៅក្បែរ ព្រំដែនប៉ាគីស្ថានពីថ្ងៃចន្ទនិងបានដុតបំផ្លាញរថយន្តផ្គត់ផ្គង់ ណាតូចតទីនោះរាប់សិបគ្រឿង។
អ្នកវាយប្រហារទាំងបីនាក់ត្រូវបានឧទ្ធម្ភាគចក្រវាយប្រហារបាញ់ សម្លាប់ក្នុងអំឡុងពេលការវាយប្រហារលើមូលដ្ឋានយោធាក្នុងខេត្ត ណាហ្គាហារនេះ ប៉ុន្តែគ្មានសមាជិកណាម្នាក់នៃបេសកកម្មណាតូដឹកនាំដោយអាមេរិកត្រូវ បានសម្លាប់នោះទេ។
បន្ទាប់ពីការវាយប្រហារនៅក្បែរតំបន់Torkham អ្នកនាំពាក្យខេត្ត ណាហ្គាហារលោក Ahmad Zia Abdulzai បាននិយាយថា៖ «ការស៊ើបអង្កេតរបស់យើងបង្ហាញថា រថយន្តប្រមាណជា៤១គ្រឿង ជារថយន្តផ្គត់ផ្គង់របស់ទាហានអាមេរិកត្រូវកម្ទចក្នុងការវាយប្រហារ នោះ»។
លោកបានប្រាប់សន្និសីទកាសែតមួយថា៖ «គ្រាប់បែកមេដែកត្រូវបានគេភ្ជាប់នឹងរថយន្តខ្លះនិងបានផ្ទុះ។ អ្នកបះបោរប្រដាប់អាវុធបីនាក់ត្រូវបានឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ អាមេរិកសម្លាប់។អាវុធ អាវកាក់អត្តឃាត និងគ្រាប់បែកដៃជាច្រើន ក្រោយមកត្រូវបានរកឃើញ»។
ប៉ូលិសព្រំដែនអាហ្វហ្គានីស្ថានជាន់ខ្ពស់ម្នាក់ក៏បានប្រាប់AFP ថារថយន្តពី៣០ទៅ៥០គ្រឿងត្រូវបានដុតបំផ្លាញ។
អ្នកនាំពាក្យកម្លាំងជំនួយសន្តិសុខអន្តរជាតិ(ISAF)បាននិយាយថា៖ «មានការផ្ទុះជាច្រើនដែលបានកើតឡើងជុំវិញមូលដ្ឋានកំពុងប្រតិបត្តិ មួយក្នុងខេត្តណានហ្គាហារ»។
លោកZabihullah Mujahid អ្នកនាំពាក្យតាលីបង់ ដែលដឹកនាំការបះបោរ១២ឆ្នាំប្រឆាំង ទាហានលោកខាងលិចនិងអាមេរិកបាន អះអាងទទួលខុសត្រូវ៕ CC
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

No comments:
Post a Comment