Wednesday, September 4, 2013

បុរស​ម្នាក់​ត្រូវ​គូបដិបក្ខ​វាយប្រហារ​ឲ្យ​ដាច់​រហែក​ពងស្វាស​ប្រវែង​ជិត​១​តឹក

​បុរស​ជា​អ្នកភូមិ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ស្គាល់​ថា មានឈ្មោះ Cao Zhenshan បាន​កំពុង​ដេក​សម្រាក​ក្នុង​ភាព​ឈឺ​ចុកចាប់ និង​អាម៉ាស​ជាទីបំផុត​សម្រាប់​ជីវិត នៅក្នុង​មន្ទីរពេទ្យ​ស្រុក Wudi ទីក្រុង Binzhou ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់ពី​ពងស្វាស​របស់គាត់ ត្រូវបាន​វាយប្រហារ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​ស្នាដៃ​ប្រធាន​បក្ស​ក្នុង​តំបន់​ម្នាក់ នៅក្នុង​ហេតុការណ៍​ជម្លោះដីធ្លី​មួយ ។​


​សូមបញ្ជាក់ថា Cao អាយុ ២៧ ឆ្នាំ មុននេះ បាន​ស្នើសុំ​ទៅកាន់​លេខា​គណៈកម្មាធិការ​ភូមិ Caojia នៃ​បក្សកុម្មុយនិស្ត​ចិន (CPC) សម្រាប់​សំណង​ដីធ្លី កាលពី​រសៀល​ថ្ងៃទី​២០ សីហា បន្ទាប់​ដីស្រែ​របស់គាត់ ត្រូវបាន​រឹបអូស​សម្រាប់​ការសាងសង់​អណ្តូងប្រេង​មួយ ។ ប៉ុន្តែ អ្វីៗ​មិន​ទទួលបាន​ផ្កា​ផ្កែ​នោះទេ ជាហេតុ ធ្វើ​ជម្លោះ​រវាង​ពួកគេ​ទាំងពីរ កាន់តែ​រីកដុះដាល រហូត​ក្លាយជា​ឆាកប្រយុទ្ធ​ស៊ីសាច់​ហត់​ឈាម​គ្នា​បែបនេះ ។​

​ លេខា​បក្ស​រូបនោះ បានធ្វើ​ឲ្យ​រលាត់ស្បែក និង​រហែក​ពងស្វាសរ​បស់ Cao បណ្តាល​ឲ្យ​ចេញឈាម​ហូរ​ស្រោច​នៅលើ​ផ្នែក​ឯកជន​របស់គេ​តែម្តង និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។ ជា​លទ្ធផល គ្រូពេទ្យ​បាន​រកឃើញ​មុខរបួស ៣ កន្លែង នៅលើ​ពងស្វាស​របស់គាត់ គឺមាន​ទំហំ​ធំ​វែង​បំផុត ដែល​វាស់​ទៅ​មាន​ប្រវែង ៧ សង់ទីម៉ែត្រ​ឯណោះ ៕ យ៉ាងណាៗ... សូមប្រិយមិត្ត​គួរ​ប្រុងប្រយ័ត្ន​បំផុត ចំពោះ​ចំណុច​សំខាន់​មួយ​នេះ​ណា៎​!​

ប្រភពពី៖ខ្មែរស្ថាបនា

No comments:

Post a Comment